រឿងពិតនៅក្រោយ ករណីលោកយាយអាយុ ៩៣ឆ្នាំ ចេញពីផ្ទះនៅភ្នំពេញ ទៅខេត្តព្រះសីហនុ

0

ព្រះ​សីហ​នុ​៖ រក​ឃើញ​ដើមហេតុ​ជីដូន​វ​យ័​ ៩៣​ឆ្នាំ​មួយ​រូប​ផ្ទះ​នៅ​ម្តុំ​ឈូក​វ៉ា​ភ្នំពេញ មក​ដល់​ខេត្ត​ព្រះ​សីហ​នុ​តាម​ឡាន​ឈ្នួល​កាលពី​យប់​ថ្ងៃ​ទី៥ ខែ​កុម្ភៈ​ ខែ២០២៣ គឺ​មាន​បំណង​ស្វែងរក​ដំណោះស្រាយ​វិវាទ​រឿង​ដីធ្លី​ក្នុង​ក្រុម​គ្រួសារ​ពី​មុន មិនមែន​វង្វេង​ផ្ទះ​ឬ​កូនចៅ​បោះបង់​ចោល​ទេ​។

នេះ​ជា​ការ​លើក​ឡើង​របស់​ជីដូន​ជម្រាប​ជូន​ឯកឧត្តម គួ​ច ចំរើន​អភិបាលខេត្ត​ព្រះ​សីហ​នុ ក្នុង​ពេល​ឯកឧត្តម​អភិបាលខេត្ត​ដឹកនាំ​មន្ត្រី ជួប​សួរសុខទុក្ខ​និង​ឧបត្ថម្ភ​ថវិកា ម្ហូបអាហារ​មួយ​ចំនួន​ជូន​ជីដូន​រូប​នេះ​ដែល​អាជ្ញាធរ​រៀបចំ​ឲ្យ​ស្នាក់​នៅ មើលថែ​បណ្តោះអាសន្ន​នៅ​បុរី​កុមារ​កំព្រា​ខេត្ត​ព្រះ​សីហ​នុ​នា​ថ្ងៃត្រង់​ថ្ងៃ​ទី៩ ខែ​កុម្ភៈ​ ឆ្នាំ២០២៣​។

ជាមួយ​គ្នា​នេះ តាម​រយៈ​ការ​សម្របសម្រួល​ពី​ឯកឧត្តម អភិបាលខេត្ត​ព្រះ​សីហ​នុ ជីដូន​រូប​នេះ​បាន​យល់ព្រម​ត្រឡប់​ទៅ​ផ្ទះ​នៅ​ម្តុំ​ឈូក​វ៉ា ភ្នំពេញ​វិញ​ហើយ ចំណែក​រឿង​វិវាទ​ផ្ទាល់ខ្លួន​ជីដូន​ពាក់​ព​ន្ធ័​ដីធ្លី​យ៉ាងណា​នោះ នឹង​បន្ត​ដោះស្រាយ​តាម​ក្រោយ​ដោយ​ផ្អែក​លើ​និ​តិ​វិធី​ច្បាប់ ក្នុង​នោះ​រដ្ឋបាល​ខេត្ត​នឹង​ចាត់ចែង​មន្ត្រី​រៀបចំ​ដឹក​ជញ្ជូន​លោកយាយ​ទៅ​ដល់​ផ្ទះ​៕

ប្រភព៖ Huy Bunleng News