Bayern សម្រេចចិត្តដាក់លក់កីឡាកររូបនេះ ក្នុងតម្លៃ ៣០លានអឺរ៉ូ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Bayern Munich អាចនឹងដាក់លក់នៅខ្សែការពារ Benjamin Pavard ប្រសិនជាមានក្លឹបដាក់ហ៊ានចំណាយ ៣០លានអឺរ៉ូ។

គួរបញ្ជាក់ថា កុងត្រារបស់ Pavard នឹងចប់នៅរដូវកាលក្រោយ ហើយខ្សែការពារបារាំងរូបនេះ នៅតែបញ្ជាក់អំពីការចង់ចាកចេញពីក្លឹប Bayern Munich នៅចុងរដូវកាលនេះដដែរ៕