ដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុករបួសធ្ងន់

0

ពោធិ៍សាត់ ៖ ស្រ្តីម្នាក់ដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកបណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅចំណុចស្របមាត់ស្ទឹង ស្ថិតនៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃពុធ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង២០និង២០នាទី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្រ្តីម្នាក់ដើរថ្មើជើងតាមផ្លូវ ឈ្មោះ ម៉ម ចាន់ថា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិឃុំកេីតហេតុខាងលេី(រងរបួសធ្ងន់)បានធ្វេីណេីរឆ្លងផ្លូវពីកេីតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវបានម៉ូតូ០១គ្រឿងបុកយ៉ាងពេញទំហឹង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1E-2187 បេីកបរដោយឈ្មោះ នូ រ័ត្ន ភេទប្រុស អាយុ៤៣ឆ្នាំ និយោជិក រស់នៅភូមិឃុំកេីតហេតុខាងលេី(មិនរងរបួសទេ)ធ្វេីដំណេីរពីជេីងទៅត្បូង។ចំពោះអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក កែវ សារិក អធិការនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថាបន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តា អ្នកដើរឆ្លងផ្លូវមិនបានមើលម៉ូតូនិងខ្វះការប្រុងប្រយ័ត្ន។រីឯវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំការដោះស្រាយតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ