ចាប់បាន ៣នាក់ ពាក់ព័ន្ធករណីចោរកម្ម

0

ព្រះ​សីហ​នុ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាល​ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦​ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ពាក់​ព​ន្ធ័​ករណី​ចោរកម្ម​លួច​ម៉ូតូ​ស្ថិត​នៅ​ក្រុម​ទី​១៤ ភូមិ​៣ សង្កាត់​លេខ​១​ក្រុង​–​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ ៖

១–​ឈ្មោះ អ៊ុយ ផានិត ភេទ​ប្រុស មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ជា​អ្នក​បើក​ម៉ូតូ​ក្រោយ​ពី​លួច​បាន​យក​ទៅ​ផ្លុ​ង​ចោល​នៅ​ក្បែរ​ស្ពាន​កោះពស់ សង្កាត់​៣ ។ ជនសង្ស័យ​នេះ​គឺជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក លើក​ទី​១​ក្នុង​ឆ្មាំ​២០១៧ រយះ​ពេល​២​ឆ្នាំ​០៦​ខែ ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​និង​លើក​ទី​២​ក្នុង​ឆ្នាំ​២០២១ រយ​:​ពេល​០១​ឆ្នាំ​ពី​បទ​លួច​ម៉ូតូ (​មិន​រាងចាល​) ។

២–​ឈ្មោះ ឃួ​ន លី​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ម្តុំ​រ៉ា​ក្រុម​ទី​១៣ ភូមិ​៣​សង្កាត់​លេខ​៣ ក្រុង​–​ខេត្ត​ព្រះ​សីហ​នុ ចូលរួម​លួច ។ ជនសង្ស័យ​នេះ​គឺជា​មុខសញ្ញា​ធ្លាប់ ជាប់​ពន្ធនាគារ​១​លើក​ក្នុង​ឆ្មាំ​២០២២ រយៈពេល​០៦​ខែ​ពី​បទ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ។

៣–​ឈ្មោះ ផល្លា វិច្ឆិកា ហៅ​វុ​ិ​ច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ក្រុម​ទី​១៥​ភូមិ​៣​ទំនប់​រលក សង្កាត់​លេខ​១ ក្រុង​–​ខេត្ត​ព្រះ​សីហ​នុ ជន​ដៃដល់​លួច​ម៉ូតូ ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ម៉ូតូ​SCOPY (​ផល​នៃ​អំពើ​លួច​) ដាវ​០២​ដើម និង​កាំបិត​ផ្គាក់​០១​ដើម ។

បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ចាត់ការ​បន្ត ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ