ចុះបង្ក្រាប់ករណីដាំដុះកញ្ឆាមួយកន្លែង និងដុតបំផ្លាញ់កញ្ឆាស្រស់ចំនួន ៣០០ដើម

0

បាត់ដំបង៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះបង្រ្កាបបានករណីដាំដុះរុក្ខជាតិញៀនខុសច្បាប់ (កញ្ឆា) ចំនួន ០១លើក។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ដំណាំឈ្មោះ សាំង ផេង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងបានដុតបំផ្លាញដំណាំកញ្ឆាស្រស់ចំនួន ៣០០ដើម។

ករណីនេះ កម្លាំងនគរបាលស្រុកសំឡូតបានធ្វើកិច្ចសន្យាបញ្ឈប់ការដាំដុះរុក្ខជាតិញៀន និងធ្វើការអប់រំរួចឲ្យត្រឡប់ទៅសហគមន៍វិញ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ