បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា យប់មិញអាចជារាត្រីដ៏តានតឹងនៃការពិភាក្សាម្តងទៀត ខណៈមិនទាន់មានភ្លើងខៀវណាមួយពីប្រធានក្លឹប Benfica លោក Ryi Costa ទៅលើសំណើរផ្ទេរយក Enzo Fernandez ក្នុងតម្លៃ ១២០លានអឺរ៉ូ ពីសំណាក់ក្លឹប Chelsea នោះទេ។
គួរបញ្ជាក់ថាក្លឹប Chelsea ចង់បានអ្វីៗទទួលបានការជោគជ័យនៅពេលយប់មិញ ប៉ុន្តែអ្វីៗនៅតែមិនទាន់កើតឡើងនោះទេ។ ហើយការពិភាក្សានឹងបន្តធ្វើឡើងនៅព្រឹកនេះទៀត៕