១២០លានអឺរ៉ូ ជាតម្លៃថ្មី ដែលក្លឹប Chelsea ដាក់សំណើរទិញ Enzo Fernandez

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ការផ្ទេររបស់កីឡាករ Enzo Fernandez បានឈានដល់ដំណាក់កាលសំខាន់ហើយ ដែលវាអាចនឹងបញ្ចប់នៅពេលឆាប់ៗនេះ។

ក្នុងនោះក្លឹប Chelsea បានដាក់សំណើរទិញក្នុងតម្លៃប្រមាណ ១២០លានអឺរ៉ូ កាលពីម្សិលមិញនេះ ហើយនាយកក្លឹប Benfica គឺលោក Rui Costa នឹងធ្វើការសម្រេចចិត្តនៅពេលឆាប់ៗនេះដូចគ្នា។

គួរបញ្ជាក់ថាលោក Todd Boehly និង Behdad Egbhali នឹងធ្វើការរួមគ្នាទៅលើរឿងនេះជាមួយនឹងថ្នាក់ដឹកនាំ៕