Rang Rover បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទៅបុកនឹងម៉ូតូសណ្ដោង​រ៉ឺ​ម៉ក

0

កណ្ដាល​៖ នៅ​ថ្ងៃអាទិត្យ ៨​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​និង​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង ២១​នឹង​០០​នាទី ត្រង់​ចំណុច​ផ្លូវជាតិ​លេខ ២១​កែង ផ្លូវ​ថ្មី ស្ថិត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល រវាង រថយន្ត និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​០១​នាក់​ប្រុស ។

សភាព​នៃ​រឿងហេតុ​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក RANG ROVER ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2BB-2220 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ (​គេចខ្លួន​) រថយន្ត​បើកបរ​មាន​ទិស​ដៅ​ពី​ជើង ទៅ ត្បូង រួច​បត់​ឆ្វេង ក៏​បាន​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្ដាល 1J-7204 អ្នកបើកបរ មិន​ទាន់​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល ៣៥​ឆ្នាំ (​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​) ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​បើកបរ​មាន​ទិស​ដៅ​ពី ត្បូង មក ជើង (​ទិស​ដៅ​ផ្ទុយ​គ្នា​) ។

ចំពោះ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​យក​មក រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ការ​ខូ​ត​ខាត​: ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ធ្ងន់ ០១​គ្រឿង និង រថយន្ត​ធ្ងន់ ០១ គ្រឿង ។ មូលហេតុ​ករណី​ខាងលើ​៖ អ្នក​បើករថយន្ត​បើក​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និងអ្នក​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​បើកបរ​មាន​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ