ចុះយកមងដាក់ត្រីចំកន្លែងទឹកជ្រៅ ទើបបណ្តាលអោយយ៉ាងនេះ

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៨​និង​៣៥​នាទី​ព្រឹក ត្រង់​ចំណុច​អន្លង់​កំពូល ក្នុង​ស្ទឹង​សង្កែ ស្ថិត​ក្នុងភូមិ​អូរ​ល្មូ​ន ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង មាន​ករណី​មនុស្ស​ម្នាក់​លង់ទឹក​ស្ទឹង​ស្លាប់ ជន​រង​គ្រោះ​ឈ្មោះ វឹង ហ៊ា​ង​ហើម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្មូ​ន ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​។ តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចុះ​យក​មង​ដាក់​ត្រី​ក្នុង​ទឹកស្ទឹង​សង្កែ​ចំ​កន្លែង​មានទឹក​ជ្រៅ​ក៏​បណ្តាល​អោយ​លង់ទឹក​ស្លាប់​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ស្រុក​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​គ្រោះ​ឈ្មោះ វឹង ហ៊ា​ង​ហើម ពិតជា​លង់ទឹក​ស្ទឹង​ស្លាប់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ