ឃាត់ខ្លួនមេក្រុម (WK) ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទដៃ

0

ភ្នំពេញ៖ ដោយ​បានការ​អនុញ្ញាតិ​ពី​លោក​វរ​សេនី​យ៏​ឯក ម៉ៅ សឿ​ត អធិការ​ខណ្ឌ​ច្បារ​អំពៅ កម្លាំង​ប៉ុ​ស្តិ៏ ស​ហ៏​ការ​ជាមួយ​កម្លាំង​ជំនាញ ព្រមទាំង​កម្លាំង​ប្រជា​ការពារ​សង្កាត់​បាន​ចុះ​ស្រាវជ្រាវ​ធ្វើការ​ឃាត់ខ្លួន​ជាន​ស​ង្ស​យ័​០១​នាក់ ករណី​លួច នឹង មេក្រុម (WK)​ដែល​ជា​ក្រុម​ក្មេង​ទំនើង​អុក​ទ្បុ​ក​មូលដ្ឋាន សង្កាត់​ក្បាលកោះ នឹង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ យក​មក​ចាត់ការ​តាម​ច្បាប់ ។

​ស្តី​ពី​ករណី លួច​ទូរស័ព្ទ​ដៃ នៅផ្ទះ​គ្មាន​លេខ ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី ១៩-១០-២០២២ ម៉ោង​១៣​និង​៤៥​នាទី​។ ដោយជន​រង​គ្រោះ​ឈ្មោះ អន សុធា​រី ភេទ ស្រី អាយុ ៥០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​កើតហេតុ​។ ជនសង្ស័យ​ឈ្មោះ ស៊ុន ការី​ន ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់​នៅ​ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​។

ហេតុការណ៍ ៖ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទុក​ទូរស័ព្ទ​ដៃ​ម៉ាក Vivo ពណ៌​ខ្មៅ (​លេខ​ស៊ី​ម ០៧៧ ៣៨៨ ៤២៦) លើ​ទូ ដូរ​ប្រាក់ (​ចំណុច​កើតហេតុ​) រួច​ក៏​ចូល​ក្នុងផ្ទះ ស្រាប់តែ​ជនសង្ស័យ​ដើរមក ដល់​លួច​ទូរស័ព្ទ​ជន​រង​គ្រោះ​គេចខ្លួន​យក​ទៅ​លក់​ឲ្យ​គេ​បាន​ប្រាក់ ៨​ម៉ឺន​រៀល ទិញ​គ្រឿងញៀន​ជក់ និង​ស៊ីចាយ​អស់​។ លុះដល់​ថ្ងៃ​ទី ២៧-០១-២០២៣ ម៉ោង​១៦​និង​០០ នាទី សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ភូមិ​កើតហេតុ បញ្ជូន​មក​ប៉ុស្តិ៍​ក្បាលកោះ សាកសួរ​។ លទ្ធផល​តេ​ស្តិ៍​ទឹកនោម​ជនសង្ស័យ ៖ វិជ្ជមាន (​មាន​សារធាតុ​ញៀន​)​៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ