តាកែវ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ពីឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញា នៃអមអយ្យការសាលាដំបូងខេត្តតាកែវ ថ្ងៃអាទិត្យ៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១:១០នាទី មានកើតករណីគំរាមថានឹងសម្លាប់ ក្រោយពីបានទទួលព័ត៌មានពីឈ្មោះ ព្រំ ភន ភេទប្រុស អាយុ៦៩ឆ្នាំមក លោកវរសេនីយ៍ទោ ហៀម ស្រីម អធិការ(ស្តីទី) បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអំពក ចុះឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ ខាត់ ភឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិសុបិណ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាទំនើង និងសកម្ម បានយកកាំភ្លើងស្នប់(កាំភ្លើងកែឆ្នៃ) គំរាមសម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ ព្រំ ភន ភេទប្រុស អាយុ៦៩ឆ្នាំ (ត្រូវជាឪពុកបង្កើត) មានទីលំនៅភូមិឃុំកើតហេតុខាងលើ មិនបង្កអោយមានរបួសស្នាមទេ ។ មូលហេតុ៖ ជាមនុស្សទំនើង ហើយផឹកស្រាស្រវឹងជាប្រចាំ ។
សូមបញ្ជាក់ថា៖ ជនសង្ស័យខាងលើនេះ ធ្លាប់បានបង្កការអុកឡុកក្នុងគ្រួសារ និងក្នុងមូលដ្ឋានជាញឹកញាប់ណាស់មកហើយ ហើយក៏ធ្លាប់បានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបានធ្វើកិច្ចសន្យាចំនួន០២លើករួចមកហើយ តែជនសង្ស័យនេះមិនព្រមកែប្រែខ្លួនឡើយ ហើយក៏ធ្លាប់បានជំរឹតទារប្រាក់ពីឪពុកម្តាយទៀតផង បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ។
លុះដល់វេលាម៉ោង១៦៖១០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិថ្មី ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីអំពើលួច(ម៉ូតូ) ក្រោយបានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសោម លោកវរសេនីយ៍ទោ ហៀម ស្រីម អធិការ(ស្តីទី) បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៈបាទជាន់ជុំបានពួនស្ទាក់តាមគោលដៅសំខាន់ហើយបានឃើញយុវជនម្នាក់ជិះម៉ូតូលឿន ក៏បានធ្វើការឃាត់ខ្លួន ហើយជនសង្ស័យភ័យ សមត្ថកិច្ចយើងបានយកមកសួរនាំតែត្រូវជនសង្ស័យបំរ៉ុងរត់ សមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ វ៉ាង ដាលីន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវដែលបានលួចម៉ូតូ ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ ឈិន ឈឿន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។
ម៉ូតូដែលជនសង្ស័យលួចមានម៉ាកហុងដាC125 សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-6801 ដែលមានលេខតួND125 -11415 ក្នុងខណះម្ចាស់ម៉ូតូទុកនៅជិតរបងសាលាអនុវិទ្យាល័យសិរីវង្ស ចុះទៅដេញគោបន្តិច(សូមបញ្ជាក់ថា ម៉ូតូទុកទាំងសោនៅណឹងម៉ូតូ ) បណ្តាលអោយជនសង្ស័យឃើញឱកាសល្អក៏ធ្វើសកម្មភាពលួចយកតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់