ខ្លាំងណាស់!! ស្ទាក់ចាំកាប់ជនរងគ្រោះ ២នាក់ បណ្តាលអោយរងរបួស

0

​ភ្នំពេញ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ នៅ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២៣​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៨​នាក់​ ប្រើ​កាំបិត​ប័ង​តោ​ ស្ទាក់​កាប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​របួសធ្ងន់​ ។​

​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៤:៣០​រសៀល​ នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ទួល​ពពែ​ សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ មាន​ករណី​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​១២​នាក់​ បាន​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ជន​រង​គ្រោះ​២​នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ។​ ជន​រង​គ្រោះ​ទី​១​ ឈ្មោះ​ គ្រី​ ណា​សា​ការ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ខ្មែរ​អ៊ី​ស្លា​ម​  មុខរបរ​សិស្ស​ស្នាក់​នៅផ្ទះ​លេខ​៣០៣៣​ ក្រុម​ទី​៧​ភូមិ​ ក​ សង្កាត់​ ច្រាំង​ចំ​រះ​ទី​២​ ខណ្ឌ​ ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ (​របួសធ្ងន់​)​​។​ ​ជន​រង​គ្រោះ​ទី​២​ ឈ្មោះ​ រី​ ណា​រុន​ ភេទ​ប្រុស​ អាយុ​ ១៥​ឆ្នាំ​ មុខរបរ​ សិស្ស​  ស្នាក់​នៅ​ភូមិ​ ក​ សង្កាត់​ច្រាំ​ចំរេះ​២​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ (​របួសស្រាល​)​។​

​ជនសង្ស័យ​ទាំង​៨​នាក់​ ក្នុង​ចំណោម​បក្ខពួក​១២​នាក់​ រួម​មាន​ ៖
១​ ឈ្មោះ​ សុខ​ ជា​ ភេទ​ ប្រុស​ អាយុ​ ១៥​ឆ្នាំ​ ស្នាក់​នៅ​ បន្ទប់​ជួល​ ភូមិ​ចុង​ខ្សាច់​ សង្កាត់​ទួល​សង្កែ​១​ ឫស្សី​កែវ​ ភ្នំពេញ​។​
២​ ឈ្មោះ​ តុង​ ម៉េ​ង​លី​ ភេទ​ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ ស្នាក់​នៅ​មិន​ពិតប្រាកដ​។​
៣​ ម៉ៅ​ហឿ​ន​ មិថុនា​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ស្នាក់​នៅ​មិន​ពិត​ប្រាក​។​
៤​ ឈ្មោះ​ ហុ​ក​ សុធា​រិ​ទ្ធ​  ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ស្នាក់​នៅ​ បន្ទប់​ជួល​ ភូមិ​ទួល​ថ្ងាន់​ សង្កាត់​ ទួល​សង្កែ​២​ ឫស្សី​កែវ​ ភ្នំពេញ​។​
៥​ ឈ្មោះ​ ហួត​ ចាន់​តារា​ពេជ្រ​ ភេទ​ប្រុស​ អាយុ​ ១៥​ឆ្នាំ​ ស្នាក់​នៅ​បន្ទ់​ជួល​ ផ្លូវ​១០៣​ ក្រុម​៧​ សង្កាត់​ទួល​សង្កែ​២​ ឫស្សី​កែវ​។​
៦​ ឈ្មោះ​ យ៉េ​ត​ រ៉ា​វី​ ភេទ​ប្រុស​ អាយុ​១៤​ ស្នាក​នៅ​ផ្លូវ​ រថភ្លើង​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌដូនពេញ​ ភ្នំពេញ​។​
៧​ ឈ្មោះ​ សុគន្ធ​ បញ្ញា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ស្នាក់​នៅ​ផ្លូវ​បេតុង​ ភូមិ​ទួល​ថ្ងាន់​ សង្កាត់​ទួល​សង្កែ​២​ ឫស្សី​កែវ​ ភ្នំពេញ​។​
៨​ ទឹម​ បញ្ញា​ ភេទ​ប្រុ​ុ​ស​ អាយុ​ ១៥​ឆ្នាំ​ ស្នាក់​នៅ​ផ្លូវ​៩០៧​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​១​ ឫស្សី​កែវ​ ភ្នំពេញ​ ។​
​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ កាំបិត​ប័ង​តោ​ចំនួន​ ០២,​ ម៉ូតូ​០២​ គ្រឿង​,​ ម៉ូតូ​ស្មា​ក់វី​ (smak​ v)​ ពណ៌​ទឹកប្រាក់​ ស្លាក់​លេខ​ ភ្នំពេញ​ ១IT-1915.​ លេខ​តួ​ លេខ​ម៉ា​សុ​ី​ន​ ១៥៧៤១៦,​ ម៉ូតូ​ស្កូ​ពី​ (scoops)​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក់​លេខ​  កណ្ដាល​ 1W-0883.​ លេ​ខួ​ 8102178​។​ បច្ចុប្បន្ន​ ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ