បុរសម្នាក់ ត្រូវជនសង្ស័យយកវត្ថុរឹងមុតស្រួច ចាក់ចំកខាងស្តាំ បណ្តាលអោយ

0

កោះកុង៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលម៉ោង២២ និង៣០នាទី នៅកន្លែងខនសឺត ស្រាប៊ៀរគ្រុឌ ស្តិតនៅភូមិអណ្ដូងទឹក ឃុំអណ្ថូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីឃាតកម្មចាក់សម្លាប់មនុស្ស ០១នាក់ប្រុស។

ជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ យកវត្ថុរឹងមុតស្រួច ចាក់ចំកខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឺក។

តាមការបំភ្លឺពីមិត្តភ័ក្រ្កជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះបានឈរមើលខតសឺត ត្រូវបានជនសង្ស័យ ចាក់ពីក្រោយខ្នងជនរងគ្រោះ ហើយរត់គេចខ្លួនបាត់។ បច្ចុប្បន្ន ករណីខាងនេះ សមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ