ឡើងពីភ្នំពេញ ទៅកំពង់ចាម!! ដើម្បីតែធ្វើរឿងមួយនេះ

0

កំពង់ចាម​៖ នៅថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ កម្លាំង​របស់​អធិការដ្ឋាន នគរបាល​ស្រុក​បា​ធា​យ ដឹកនាំ​ដោយ​លោក​វ​សេនីយ៍​ឯក សំ ណា​ល់ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង នូវ​ករណី​ឆក់​ទូរ​សព្ទ័​ដៃ នៅ​ផ្សារ​ផ្អាវ ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

ជនសង្ស័យ​មានឈ្មោះ សន ស៊ីនួន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ពី​ស្ត្រី​ម្នាក់ នៅ​ជិត​ផ្សារ​ផ្អាវ រួច​បើក​ម៉ូតូ​របស់​ខ្លួន​រត់គេច​ចេញ សំដៅ​ទៅ​ភ្នំពេញ​វិញ តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច ដេញ​តាម​ចាប់​ស្ទាក់​បាន​នៅ​ម្តុំ​ស្ពាន​ទី​២៦ ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​៕

ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកបាធាយ