អ្នកតំណាងរបស់លោក Jose Mourinho ត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅកាន់ក្លឹប Chelsea ដើម្បីមើលថា តើមានលទ្ធភាពដែលអ្នកចាត់សញ្ជាតិព័រទុយហ្គាល់រូបនេះ អាចវិលត្រឡប់ទៅកាន់កីឡដ្ឋាន Stamford Bridge ដែរឬទ?
យោងតាមរបាយការណ៍របស់ Daily Mail លោក Mourinho មានការខកចិត្តចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ AS Roma ហើយចង់ចូលរួមជាមួយក្លឹបដែលមានឆន្ទៈក្នុងការបំពេញបំណងប្រាថ្នារបស់គាត់។ ឥឡូវនេះអ្នកតំណាងរបស់គាត់កំពុងពិភាក្សាជាមួយក្រុមតោខៀវដែលបានចំណាយប្រាក់ជាង 500 លានផោនក្នុងរដូវកាលនេះក្នុងទីផ្សារដោះដូរកីឡាករ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បន្ថែមថាម្ចាស់ក្លឹបតោខៀវមិនចាប់អារម្មណ៍ជាមួយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ខណៈដែលពួកគេនៅតែគាំទ្រលោក Graham Potter សម្រាប់តួនាទីអ្នកគ្រប់គ្រង។ អតីតអ្នកចាត់ការ Brighton ត្រូវបានតែងតាំងនៅដើមរដូវកាលនេះ បន្ទាប់ពីការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយត្រូវបានធ្វើឡើងដើម្បីបណ្តេញលោក Thomas Tuchel ប៉ុន្មានថ្ងៃបន្ទាប់ពីការបិទទីផ្សារដោះដូររដូវក្តៅ៕