ខ្លាំងណាស់!! ចូលបន្លំចូលលួចកងដៃផ្លាកទីន ដល់តូបលក់មាសតែម្តងនេះ

0

តាកែវ​៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈាន ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ច្បាប់​ពី​ឯកឧត្តម ឯក ឆេ​ង​ហ៊ួ​ត ព្រៈ​រាជអាជ្ញា នៃ​អម​អយ្យការ​សាលាដំបូង​ខេត្តតាកែវ កាលពី​ថ្ងៃ អង្គា​រ៍ ៣ កើត ខែ មាឃ ឆ្នាំ ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ២៤ ខែ មក​រា ឆ្នាំ​២០២៣ វេលា​ម៉ោង ១២:៣៨ នាទី មាន​ករណី​លួច​កងដៃ (​ផ្លា​ក​ទី​ន​ចំនួន ០១​កង ) បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ម៉ុ​ន ស្រី​ល័​ក្ខ ភេទ ស្រី អាយុ ៣៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ ពោធិ៍​ខ្វិត ឃុំ ព្រះបាទ​ជាន់ជុំ ស្រុក គិរីវង់ ខេត្ត តាកែវ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​បាន​ចូល​លួច​នៅ​ក្នុង​តូប​លក់​មាស​មួយ​កន្លែង​ដែល​ស្ថិត​ក្នុង​ផ្សារ​ទន្លាប់​(​ផ្សារ​ចាស់​) នៅ​ភូមិ កំពង់ ស្រុក គិរីវង់ ខេត្ត តាកែវ ជន​រង​គ្រោះ​មានឈ្មោះ ស៊ន ឡាយ​ឈាង ភេទ ស្រី អាយុ ៤៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​រវល់​ទៅ​ផ្ទះ​របស់​ខ្លួន ដោយ​ទុក​អោយ​កូន​មើល​តែ​កូន​រវល់​ធ្វេសប្រហែស​បន្តិច ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​បាន​ឱកាស​លួច​ធ្វើ​សកម្មភាព​បើក​ទូ​លួច​តែ​ម្ដង ។

លុះ​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ផ្ទះ​វិញ មានឈ្មោះ ឡុ​ង សា​វ៉េ​ត ភេទ ស្រី អាយុ ៤១ ឆ្នាំ មាន​ទី​នៅ​ភូមិ​ឃុំ​ជាមួយ​ជន​រង​គ្រោះ​បាន​ប្រាប់​ជន​រង​គ្រោះ​ថា មុន​នេះ​មាន​ជនសង្ស័យ​ឈ្មោះ ម៉ុ​ន ស្រី​ល័​ក្ខ បាន​ធ្វើ​សកម្មភាព​បើក​ទូ​មាស ពេល​នោះ​នាង​ខ្ញុំ​បាន​បើក​កា​ម៉ា​រ៉ា​សុវត្ថិភាព​ក៏​ឃើញ​ជនល្មើស​បាន​ធ្វើ​សកម្មភាព​ពិតប្រាកដ​មែន ។ បន្ទាប់​មក​លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​បាន​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​រាយការណ៍ បាន​ចាត់​លោក​វរសេនីយ៍ទោ​ន​យ៉ាង តារា អធិការរង​ទទួល​ការងារ​យុត្តិធម៌​ស្រុក​សហការ​ជាមួយ​កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ព្រៈ​បាទ​ជាន់ជុំ ចុៈ​ពិនិត្យ​កន្លែង​កើតហេតុ និង​ឆែក​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​កំណត់​មុខសញ្ញា​ចុះ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​បាន​ធ្វើ​សកម្មភាព​ចឹ​ង​មែន បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​និ​តិ​វិធី៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់