ហេតុផល 3​យ៉ាង​ដែល Arsenal អាច​លើក​ពាន Premier League (​មាន​វី​ដេ​អូ​)

0

Arsenal គឺជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​មាន​ទម្រង់​លេង​ច្រើន​បំផុត​នា​ពេល​បច្ចុប្បន្ន​នៅ​អឺរ៉ុប ហើយ​ទម្រង់​លេង​របស់​ពួក​គេ​នៅ​គ្រប់ការ​ប្រកួត​ពិតជា​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។

ក្រុម​កាំភ្លើង​ធំ​គឺជា​ក្រុម​នាំមុខ​គេ​នៅ Premier League នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​មាន 50 ពិន្ទុ​ពី​ការ​ប្រកួត​ចំនួន 19​។

ក្រុម​របស់​លោក Mikel Arteta ក៏​បាន​កក់​កន្លែង​របស់​ពួក​គេ​ក្នុង​វគ្គ 1/4 នៃ​យុទ្ធនាការ UEFA Europa League ឆ្នាំ 2022-23 នេះ ហើយ​មានឱកាស​ដ៏​អស្ចារ្យ​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​ដោយ​ផ្អែក​លើ​ទម្រង់​លេង​បច្ចុប្បន្ន​របស់​ពួក​គេ​។

ការ​បង្ហាញ​ទម្រង់​លេង​របស់​ក្រុម​កាំភ្លើង​ធំ​ពិតជា​មាន​ភាព​អស្ចារ្យ ដែល​គ្រប់​គ្នា​រំពឹង​ថា​ក្រុម​មួយ​នេះ មាន​ភាគរយ​ខ្ពស់​ជាងគេ​ក្នុង​ការ​លើក​ពាន សូម​ក្រឡេក​មក​មើល​ហេតុផល​បី​យ៉ាង​ដែល Arsenal អាច​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​នេះ​៖

1- ក្រុម​កាំភ្លើង​ធំ​មាន​ប្រព័ន្ធ​ការពារ​រឹង​មាំ
2- តំបន់​ជួរ​មុខ​របស់ Arsenal មាន​ភាព​មុត​ស្រួច
3- កូនក្រុម​របស់​លោក Mikel Arteta ស្រេកឃ្លាន​ជ័យ​ជំនះ​៕