ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា ពីបទរំលោភ​លើ​ទំនុកចិត្ត​ និង​សមគំនិត​

0

​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ ស្ថិត​នៅ​ចំណុច​ភូមិ​កៀន​កែស​១​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ ជា​អធិការ​ស្រុក​ថ្មគោល​ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ សហការ​ជាំ​មួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​លេខ​ ០៥/២៣​ ដ​.​ប​.​ខ​ ចុះ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៣​ របស់​ព្រះរាជអាជ្ញា​រង​ ទុ​ត​ វី​នី​ត​ សាលាដំបូង​ខេត្តបាត់ដំបង​ ដែល​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​ពិរុទ្ធជន​ម្នាក់​ឈ្មោះ​ ស៊ា​ង​ ទន្សាយ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​កៀន​កែស​១​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ពី​បទ​ រំលោភ​លើ​ទំនុកចិត្ត​ និង​សមគំនិត​ ប្រព្រឹត្ត​នៅ​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​-​ខេត្តបាត់ដំបង​ កាលពី​អំឡុង​ខែមករា​ ឆ្នាំ​២០២២​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ខ្លួន​ពិរុទ្ធជន​ខាងលើ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ