Chelsea គ្រោងលក់កីឡាកររូបនេះ ដើម្បីយកលុយទៅទិញកីឡាករថ្មី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky Germany បានអោយដឹងថាក្លឹប Chelsea កំពុងតែត្រូវការលុយក្នុងការចំណាយផ្ទេរកីឡាករ។ ពួកគេកំពុងពិចារណាក្នុងការដាក់លក់ Kai Havertz ក្នុងតម្លៃ ៥២លានផោន នៅរដូវក្តៅនេះ។

ខណៈពេលដែលក្លឹប Bayern Munich បានបញ្ជាក់ថាខ្លួនមិនបានចាប់អារម្មណ៍នោះទេ ចំណែកក្លឹបផ្សេងទៀតបានត្រៀមខ្លួនរួចហើយក្នុងការចូលរួមប្រជែងផ្ទេរយកកីឡាករវ័យ ២៣ឆ្នាំរូបនេះ។

ចំណែកខាង Havertz បានបញ្ជាក់ខ្លួនសប្បាយរីករាយចំពោះការដឹកនាំរបស់លោក Graham Potter នៅ Stamford Bridge៕