Gareth Bale ចាប់យកអាជីពថ្មី ក្រោយចូលនិវត្តន៍ពីបាល់ទាត់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន GOAL បានអោយ​ដឹង​ថា Gareth Bale បាន​ធ្វើការ​ប្រកាស​ថា​គាត់​នឹង​ចូលរួម​ប្រកួត​វាយ​កូន​ហ្គោ​ល​នៅ​ក្នុង​កម្មវិធី PGA Tour នៅ Pebble Beach បន្ទាប់​ពី​គាត់​ប្រកាស​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​។

គួរ​បញ្ជាក់​ថា​កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ ដែល​បាន​ជួយ​ក្រុម​ជម្រើសជាតិ​វែ​ល អោយ​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ក្នុង​ប្រទេស​ហ្គា​តា និង​បាន​ជួយ​ក្លឹ​ប LAFC នៅ​លី​គ​កំពូល​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២២​នេះ បាន​ប្រកាស​ចូល​និវត្តន៍​កាលពី​ថ្ងៃ​ទី​៩ ខែមករា កន្លង​ទៅ​នេះ​៕