ល្អអីល្អយ៉ាងនេះ!! ទាំងបង្ហោះម៉ូតូ ហើយនៅមានជំពាមកៅស៊ូទៀត

0

ត្បូងឃ្មុំ​៖ នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥:៣០​នាទី នៅ​ចំណុច​ផ្លូវកែង​ចំការ​កៅស៊ូ​ជប់ ដែល​ស្ថិត​ភូមិ​០៤.០៥ ឃុំ​ជប់​ ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជប់ បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ និង​មាន​ជំ​ពាម​កៅស៊ូ មាន​គ្នា​ចំនួន ២​នាក់ មុខរបរ ជា​សិស្ស​រៀន​នៅ សាលា​វិទ្យាល័យ​ជី​ហែ ខេត្តកំពង់ចាម ។​

ក្មេងទំនើងទាំង២នាក់នោះមានឈ្មោះ​ដូច​ខាងក្រោម​៖
១.​ឈ្មោះ ភ​.​ជ​.​ឡ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ ភូមិ​សំរោង ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។​
២.​ឈ្មោះ ឆ​.​ម​.​ហ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ ភូមិ​ប៉ាក់ណាម ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។​

កម្លាំង​នគរបាល​យើង បាន​នាំ​មក​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​រដ្ឋបាល អោយ​ឈប់​ប្រព្រឹត្ត​បទ​ល្មើ​ល​ដូច​ខាងលើ​នេះ​បន្ត​ទៅ​ទៀត និង​បាន​អនុញ្ញាត​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ទាំង ២​នាក់ ៕

ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ