ពោធិ៍សាត់៖ បុរស១នាក់ស្រវឹងស្រាបានវាយប្អូនស្រីបង្កើត២នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី បណ្តាលឲ្យរងរបួសស្រាល ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ឃាត់ខ្លួនពីបទប្រើអំពើហិង្សាក្នុងគ្រួសារ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ករណីហិង្សាខាងលើបង្កឡេីងដោយឈ្មោះចាន់ ភក្តីភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកេីតខាងលេី ត្រូវជាបងបង្កើតរបស់ជនរងគ្រោះបានផឹកស្រាហើយស្រវឹងស្រានៅខាងក្រៅនៅពេលមកដល់ផ្ទះក៏បានអុកឡុក ជេរប្រមាថ និងប្រេីហឹង្សាដោយបានវាយទៅលេីប្អូនស្រី ឈ្មោះ ចាន់ ធីតា អាយុ២៨ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេីបណ្តាលអោយរងរបួសស្រាល និងបានវាយប្អូនស្រី ១នាក់ទៀតឈ្មោះ ចាន់ រតនា អាយុ១៨ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេី បណ្តាលរងរបួសស្រាល។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ករណីហិង្សានេះបណ្តាលមកពីជនបង្កខាងលើស្រវឹងស្រា បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ