បាត់ដំបង ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៣០នាទី លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) នៅក្នុងមូលដ្ឋានត្រង់ចំណុចបឹងសង្កែ ស្ថិតក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៦នាក់ ៖ ១-ឈ្មោះ ភឿក ប៊ិន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិកំពង់ស្រមរ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ២-ឈ្មោះ វរ វុត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ផាន សរ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៤-ឈ្មោះ រង កក្កដា ហៅ ម៉ាប់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៥-ឈ្មោះ អ៊ុំ ផល្លី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៦-ឈ្មោះ ពុំ វាស្នា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
-មាន់ឈ្មោលចំនួន ០២ក្បាល
-កៅស៊ូហ៊ុំធ្វើសង្វៀនសម្រាប់ប្រជល់មាន់ចំនួន ០១
-ម៉ាស៊ីនកំណត់ម៉ោងចំនួន ០១គ្រឿង
-ក្រណាត់ក្រាលសង្វៀនចំនួន ០១
-ឆ្នាំងដាំទឹកស្អំមាន់ចំនួន ០១
– ម៉ូតូចំនួន ០៨គ្រឿង
-ស្បែកជើងចំនួន ០៣សម្រាប់ ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៦នាក់ខាងលើ ត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ