គោយន្តបុករថយន្តបើកបរបញ្ច្រាសទិសគ្នា បណ្តាលអោយ

0

កំពង់ស្ពឺ ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តបុករថយន្តបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល ស្ថិតនៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រ១១៨-១១៩ ត្រង់ចំណុចភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា ៖ មុនពេលកើតហេតុ មានគោយន្ត០១គ្រឿង ម៉ាកគូបូតា ពណ៌ក្រហម សណ្តោងរទេះដឹកឈើខ្លុង អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មិនស្គាល់អាសយដ្ឋាន (បានចុះរត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើបានបាក់ភ្លៅគោយន្តរេចង្កូតទៅបុកចំពីមុខរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខតាកែវ 2A-3708 អ្នកបើកបរឈ្មោះ តយ សំអាត ភេទប្រុស អាយុ២៦ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ ខែម ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ  អ្នកទាំងពីររស់នៅភូមិដូនទិព្វ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរឈ្មោះ តយ សំអាត រងរបួសស្រាល និង អ្នករួមដំណើរឈ្មោះ ខែម ឃីម រងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យក្រាំងពន្លៃ ។

ចំពោះវត្ថុតាងទាំង២គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ