លួចម៉ូតូទើបបាន ១ថ្ងៃ!! ក៏ស្រាប់តែត្រូវជាប់ខ្នោះ

0

បាត់ដំបង​៖ នៅ​ថ្ងៃអាទិត្យ ៩​រោច ខែបុស្ស ឆ្នាំខាល ត​ច្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​ចន្លោះ​២២​នឹង​៣០​នាទី ដល់​វេលា​ម៉ោង​០៦​នឹង​០០​នាទី ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ក្រុម​ទី​០៦ ភូ​មិន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ករណី​បទ​អំពើ​លួច (​លួច​យក​ម៉ូតូ​) មួយ​កើតឡើង​បង្ក​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មិនដឹង​ចំនួន​បាន ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ សុខ អាប់​ឌ​ល់​សើ​ម៉ាត់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ស្គុ​ប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៤ លេខ​តួ​/​លេខ​ម៉ាស៊ីន​KT110 DE-805521 បាត់ដំបង 1W-011 9 ជិះ​យក​ទៅ​បាត់​។

នៅ​ពេល​ដឹង​ថា​បាត់ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចូល​មក​សមត្ថកិច្ច​នគរបាល ហេ​ី​យ​ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ទោ យុ​ត តុង​ហូ អធិការ​នគរបាល​ស្រុក​សង្កែ បាន​ដឹកនាំ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលន​រា បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហាន រំ​ម្លី ហៅ ដុ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​១១ ភូ​មិន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង នា​វេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ និង​បាន​ដកហូត​ម៉ូតូ​ជា​របស់​ជន​រង​គ្រោះ​នោះ​មក​វិញ​។ ករណី​នេះ នគរបាល​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​អនុត្ត​តាម​នីតិវិធី​ច្បាប់​រីឯ​ម៉ូតូ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ