ម៉ូតូ ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង!! បណ្តាលអោយ

0

ប៉ៃលិន​៖ ថ្ងៃ​ចន្ទ ១០​រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង ២០​និង​១០​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង ម៉ូតូ​និង​ម៉ូតូ​ចំនួន​០១​ករណី​បណ្តាល​អោយ​មាន​អ្នក​របួសស្រាល ០២​នាក់​ស្ថិត​នៅ​ភូមិប​រយ៉ា​ខា សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

អ្នកបើកបរ​ម៉ូតូ​ទី​០១ មានឈ្មោះ នូ សុខ​នី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នគរបាល រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​របួសស្រាល​ក្នុង​ការ​តាមដាន​) បើកបរ​ម៉ូតូ​ម៉ាក ណៃ​ហត់ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ 1C-1177 ប៉ៃលិន រង​ការ​ខូចខាត​ធ្ងន់ (​បើកបរ​ពី​លិចទៅ​កើត​)​។

អ្នកបើកបរ​ម៉ូតូ​ទី​០២ មានឈ្មោះ រ៉​ត ប៉ុន​ថន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​ស្ងួត សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​( របួសធ្ងន់​) បើកបរ​ម៉ូតូ​ម៉ាក​វេ​វ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1B-4289 ប៉ៃលិន រង​ការ​ខូចខាត​ធ្ងន់ (​ពី​កើត​ទៅ​លិច​)​។

បច្ចុប្បន្ន​ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​ចរាចរណ៍ នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្ត​ប៉ៃលិន បាន​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ការ​ដោះស្រាយ​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ