ប៉ៃលិន៖ ថ្ងៃចន្ទ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ ករណី (ដួលខ្លួនឯង)កើតឡើងនៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។បណ្ដាលឲ្យរបួសមនុស្ស ០៣នាក់ (ធ្ងន់០២នាក់ ស្រាល០១នាក់ និងខូចខាតម៉ូតូ ០២គ្រឿងកម្រិតស្រាល)។
១–ឈ្មោះ រ័ត្ន វាសនា ភេទប្រុស អាយុ ៣៤ឆ្នាំ (មុខរបរកសិករ) រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបើកបរម៉ូតូម៉ាក zoomer x ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 1FW-5995។(បើកបរក្នុងស្ថានភាពស្រវឹង របួសស្រាល)។
២–ឈ្មោះ ប៉ែន សារ៉ាន់ ភេទប្រុស អាយុ ៤២ឆ្នាំ (មុខរបរកសិករ) រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបើកបរម៉ូតូម៉ាកហុងដាឌ្រីម ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-0673។(បើកបរក្នុងស្ថានភាពស្រវឹង របួសធ្ងន់)
៣–អ្នករួមដំណើរ ឈ្មោះ មុត ស្រូ ភេទប្រុសអាយុ ៤៣ឆ្នាំ(មុខរបរទាហាន) ស្នាក់នៅកងការពារព្រំដែនលេខ ៥០៤ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។(របួសធ្ងន់)។
បច្ចុប្បន្នជនរងគ្រោះដែលរបួសធ្ងន់ទាំងពីរនាក់ត្រូវបានបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងនោះមានម្នាក់របួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យបាត់ដំបង (មូលហេតុហូរឈាមពីត្រចៀកមិនឈប់) និងវត្ថុតាង (ម៉ូតូ)ត្រូវបានដកហូតយកមករក្សារទុកនៅទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់រង់ចាំសាច់ញាតិមកទទួលយកទៅវិញ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ