ចុះ​ងូតទឹក​ប្រឡាយ តែ​មិន​ចេះ​ហែល​ទឹក ខណៈ​ទឹក​ប្រឡាយ​ហូរ​ខ្លាំងផង ក៏ស្រាប់តែ

0

ពោធិ៍សាត់​៖ បុរស​មាន​ជម្ងឺ​ប្រ​សៃ​ប្រសាទ​ប្រចាំ​កាយ ចុះ​ងូតទឹក​ប្រឡាយ តែ​មិន​ចេះ​ហែល​ទឹក ខណៈ​ទឹក​ប្រឡាយ​ហូរ​ខ្លាំង បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​លង់ទឹក​ស្លាប់ នៅ​ចំណុច​ប្រឡាយ​ហា​វេស ស្ថិត​នៅ​ភូមិ​ពោធិ៍​ល្យុំ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ ។

លោក​វរសេនីយ៍ត្រី ប្រាក់ យូ​ស័​រ នាយ​ផ្នែក​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៦​និង​១០​នាទី រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ជង បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់ នៅ​ចំណុច​ខាងលើ កម្លាំង​ប៉ុស្តិ៍​ជាមួយ កម្លាំង​នគរបាល​ជំនាញ​ស្រុក​និង​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជា អា​រុណ អធិការរង និង​លោក​វរសេនីយ៍ត្រី នៅ ចក់ នាយ​ផ្នែក និង​គ្រូពេទ្យ​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត ចុះ​មក​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ​លើ​សាកសព ។

លោកនាយ​ផ្នែក បាន​បន្ត​ថា​ជន​រង​គ្រោះ​ឈ្មោះ យឿ​ន សុខ​ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ចំបក់ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

តាម​ការ​ពិនិត្យ​សាកសព​និង​ការ​បំភ្លឺ​របស់​ឪពុក​សព និង ប្រជាពលរដ្ឋ សមត្ថកិច្ច​សន្និដ្ឋាន ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ថប់ដង្ហើម​លង់ទឹក​ប្រឡាយ​ប្រាកដ​មែន មូលហេតុ ជន​រង​គ្រោះ​ចុះ​ងូតទឹក​ប្រឡាយ​ហើយ​ទឹក​ហូរ​ខ្លាំង ជន​រង​គ្រោះ​មិន​ចេះ​ហែល​ទឹក​និង​មាន​ជំងឺ​ប្រ​សៃ​ប្រាសាទ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ