ព្រះសីហនុ៖ ថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ប្រហែល ០៤:៣០នាទីទៀបភ្លឺ មានករណី អំពេីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃ)០១កេីតឡេីងបង្កដោយជនសង្ស័យ ចំនួន ០៤ នាក់ ដោយប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពម៉ូតូចំនួន២គ្រឿង បានធ្វើសកម្មភាពឆកការបូបយួរដៃពីស្ត្រីជនជាតិចិនម្នាក់ បានសំរេច ក្នុងខណះពេលជនរងគ្រោះកំពុងដើរឆ្លងផ្លូវ ពីញ៉ាំអាហារជាមួយមិត្តភក្កិមកជិតដល់រថយន្តរបស់ខ្លួន ស្រាប់តែមានជនសង្យ័យ មិនស្គាល់អត្តសញ្ញាណមានគ្នា០២នាក់ ជិះម៉ូតូ០១ គ្រឿង ម៉ាក់ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ បានបើកម៉ូតូមកជិតខ្ញុំ ហើយបានឆក់កាបូបដែលគៀបឃ្លៀកជនរងគ្រោះរួចយកជិះម៉ូតូគេចខ្លួនបាត់។ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ។
ក្រោយពីទទួលបានបណ្តឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលបានសហការជាមួយជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុករហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ០៥នាក់ យកមកអធិការដ្ឋាននគរបាល ក្រុងដេីម្បីធ្វេីការសាកសួរ។
ជនសង្ស័យទាំង៥នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆកការបូបស្ត្រីខាងលើពិតប្រាកដម៉ែន ដោយ២នាក់ធ្វើសកម្មភាពឆក ២នាក់ទៀតជិះម៉ូតូពីក្រោយ(ចាំបិទគូទ)និង១នាក់ទៀតជាអ្នកយកទូរសព្ទ័ជនរងគ្រោះទៅលក់។
+ជនរងគ្រោះឈ្មោះ LI JUAN ភេទ ស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ចិន មុខរបរ លក់ដូរ មានទីលំនៅស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
+ជនសង្ស័យ
១-ឈ្មោះ ផាត់ រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្សសាលាឡាយហ្វ (ជនដៃដល់ អ្នកបើកម៉ូតូ)។
២-ឈ្មោះ កែវ វិចិត្រ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ បុគ្គលិកដឹកម្ហូប E-Get (ជនដៃដល់អង្គុយខាងក្រោយ អ្នកឆក់)។
៣-ឈ្មោះ ងួន គឹមហុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកដឹកម្ហូប E-Get (អ្នកជិះបិទគូទ)។
៤-ឈ្មោះ សេង លីហ្សា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (អ្នកជិះបិទគូទ)។
៥-ឈ្មោះ ទឹម ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ អ្នករត់តុការ (អ្នកយកទូរស័ព្ទទៅលក់)។
+សម្ភារៈវត្ថុតាងដកហូតបានមាន៖
១-ម៉ូតូចំនួន០២គ្រឿង ម៉ាកសេ១២៥ ពណ៌ក្រហម និងពណ៌ខ្មៅ (មធ្យោបាយជិះធ្វើសកម្មភាព)
២-កាបូបយួរដៃពណ៌ខ្មៅ ចំនួន០១ មានលិខិតឆ្លងដែន ចំនួន០១ក្បាល ទូរសព្ទ័ ០១គ្រឿងម៉ាក IPhone 14ProMax ពណ៌សនិងសម្ភារៈមួយចំនួន(ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យ០៥នាក់ខាងលេីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុសាកសួរនិងកសាងសំណុំរឿងតាមនិតិវិធីជំនាញ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ