ពោធិ៍សាត់៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣៥នាទីជនសង្ស័យ២នាក់ បានប្រើសកម្មភាពហិង្សាយកកាំបិតកាប់ទៅលើយុវសិស្ស១នាក់ចំនួន២កាំបិត បណ្តាលឲ្យរងរបួសស្រាល នៅក្រុងពោធិ៍សាត់នៅចំណុចភ្លេីងស្តុបំបែកលាចស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានបុរសដែលជាជនសង្ស័យចំនួន០២នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដា សេរី០២១ ពណ៍ខ្មៅ ផ្លាកលេខពោធិ៍សាត់១L.៤១៣៥ បានធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះឈ្មោះញ៉ិល សុីនិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួលគ្រួស សង្កាត់ចំរេីនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ដែលកំពុងអង្គុយលើម៉ូតូរបស់ខ្លួន ចំនួន០២កាំបិតចំដៃខាងស្តាំបណ្តាលឲ្យរងរបួសស្រាល នៅចំណុចកើតហេតុខាងលើ ពេលធ្វេីសកម្មភាពរួចជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូគេចខ្លួនបាត់។
លោកវរសេនីយ៍ទោ សុខ មេសា អធិការងនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ករណីហិង្សាខាងលើនេះកម្លាំងសមត្ថកិច្ចនគរបាលជំនាញយើងកំពុងធ្វេីការស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ