កូនប្រុស​របស់ Ronaldinho ត្រូវ​បាន​ផ្តល់​ឱកាស​ដោយ​ក្លឹ​ប Barcelona

0

Barcelona បាន​ផ្តល់​ឱកាស​សាកល្បង​សមត្ថភាព​ទៅ​ឲ្យ​កូនប្រុស​របស់​វីរបុរស​ក្លឹ​ប​គឺ​កីឡាករ Ronaldinho Joao Mendes de Assis Moreira ដូចដែល​បាន​រាយការណ៍​ដោយ ESPN ។ បើ​យោង​តាម Diario Sport បាន​ឲ្យ​ដឹង​ថា​កីឡាករ​វ័យ 17 ឆ្នាំ​រូប​នេះ​នៅ​ជាមួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ បន្ទាប់​ពី​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លឹ​ប​ប្រេ​ស៊ី​ល Cruzeiro កាលពី​ដើមខែ​នេះ ។

Mendes អាច​នឹង​ចុះហត្ថលេខា​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​យុវជន​អាយុ​ក្រោម 19 ឆ្នាំ​របស់​ក្លឹ​ប Barcelona ដែល​មានឈ្មោះ​ថា Juvenil A ប្រសិនបើ​គាត់​អាច​ចាប់អារម្មណ៍​លេង​នៅ Camp Nou​។

ឥឡូវនេះ Mendes អាច​ដើរ​តាម​គន្លង​ឪពុក​ដ៏​ល្បីល្បាញ​របស់​គាត់ ដោយ​អាច​ចុះហត្ថលេខា​ជាមួយ​ក្លឹ​ប​យក្ស​កា​តា​ឡាន និង​ចូលរួម​ជាមួយ​ក្រុម​យុវជន​របស់​ក្លឹ​ប​។ សាលា​ថ្នាល​របស់ Barca ត្រូវ​បាន​គេ​ស្គាល់​ទូ​ទាំង​ពិភពលោក ហើយ​ថ្មី​ៗ​នេះ​គ្រប់​គ្នា​បានឃើញ​កីឡាករ​វ័យក្មេង​ដែល​មាន​ទេព​កោសល្យ​ដូច​ជា Gavi, Ansu Fati និង Alejandro Balde បាន Promote ចូល​ទៅ​កាន់​ក្រុម​ឈុត​ធំ​៕