ឃាត់ខ្លួនអ្នកលេងល្បែងមាន់ជល់ បានដល់ទៅ ៤នាក់

0

កំពង់ស្ពឺ​៖ កាលពី​ថ្ងៃ​ទី​០៨.០១.២០២៣ វេលា​ម៉ោង ១២:០០​នាទី កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​(​ជល់​មាន់​) នៅ​ចំណុច​ភូមិ​ត្បូង​បឹង ឃុំ​វាល ស្រុក​គងពិសី ឃាត់ខ្លួន​អ្នកលេង ០៤​នាក់​៖

១.​ឈ្មោះ សយ ចាន់​ចាវ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​វាល ស្រុក​គងពិសី
២.​ឈ្មោះ ហឿ​ន ស៊ី​ម៉េ​ង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​បឹង ឃុំ​វាល ស្រុក​គងពិសី
៣.​ឈ្មោះ ស៊ុំ គា ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​បឹង ឃុំ​វាល ស្រុក​គងពិសី
៤.​ឈ្មោះ រដ្ឋ រួច ភេទ​ប្រុស អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​បឹង ឃុំ​វាល ស្រុក​គងពិសី

ដកហូត​វត្ថុ​តាង​មាន មាន់​ជល់ ០២​ក្បាល ម៉ូតូ ០១​គ្រឿង ជញ្ជីង​ថ្លឹង​មាន់ ០១​គ្រឿង កន្ត្រក​ដាក់​មាន់​០១ បង់​រុំ​ខ្នាយ​មាន់​៣៦ និង​ស្បែកជើង​មួយ​ចំនួន​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគងពិសី