ឃាត់បានមុខសញ្ញាសង្ស័យម្នាក់ រកឃើញម្សៅក្រាមពណ៌សមួយចំនួន

0

កំពង់ស្ពឺ​៖ កាលពីថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨​និង​០០​នាទី កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​បាន​ល្បាត​នៅ​ចំនុច​ផ្លូវលំ​ខាងត្បូង​ភូមិ​យស់​ជោ ឃុំ​ជើង​រាស់ ស្រុក​ឧដុង្គ បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់ ឈ្មោះ សយ សំ​រ៉ុ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូត​បាន​ម្សៅ​ក្រាម​ព​ណ៍​ស​សង្ស័យ​ថា​ជា​គ្រឿងញៀន​ចំនួន​០៥​កញ្ចប់​(៤​មធ្យម​១​ធំ​) ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​(​ចុច​ពិល​) និង​ម៉ូតូ​១​គ្រឿង​ម៉ាក​អ៉ឹ​ម​ស្លា​ស់ ព​ណ៍​ខ្មៅ​(​បិត​ប្រផេះ​) គ្មាន​ពាក់​ផ្លា​ក​លេខ ។
ករណី​ខាងលើ​ជំនាញ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕

ប្រភព៖ អធិការរដ្ឋាននគរបាលស្រុកឧដុង្គ