ដោះស្រាយគំនុំចាស់!! ក្មេងទំនើង ២នាក់ជិះម៉ូតូ ដេញកាប់ទៅលើយុវជនម្នាក់

0

តាកែវ​៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ឈាន ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ច្បាប់​ពី​ឯកឧត្តម ឯក ឆេ​ង​ហ៊ួ​ត ព្រៈ​រាជអាជ្ញា នៃ​អម​អយ្យការ​សាលាដំបូង​ខេត្តតាកែវ ថ្ងៃ​ចន្ទ​៣​រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៩:១០​នាទី នៅ​ភូមិ​សុបិណ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ មាន​កើត​ករណី​ធ្វើ​អោយ​ខូច​ខា​ច​ដោយ​ចេតនា ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​០២​នាក់​រួម​មាន​ដូច​ខាងក្រោម​៖

ជនសង្ស័យ​ទី​១ មានឈ្មោះ ខុន ង៉ើ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លា ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ  និងម្នាក់ទៀតឈ្មោះ ងេ​ន វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង​ពុល ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​ប្រដាប់​ដោយ​កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ឈ្មោះ ស៊ា​ន គាថា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុបិណ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ តែ​មិន​បណ្តាល​អោយ​ជន​រង​គ្រោះ​រង​របួស​ឡើយ ដោយ​ជន​រង​គ្រោះ​គេចខ្លួន​រួច ពេល​នោះ​ជនសង្ស័យ​ខាងលើ ខឹង​កាប់​មិន​បាន ហើយ​បាន​កាប់​កញ្ចក់​តូប​របស់​ឈ្មោះ ហុ​ន រស់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុបិណ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ ក្នុង​ខ​ណះ​ពេល​ដែល​ម្ចាស់​តូប​មិន​នៅ​តូប ក្នុង​នោះ​ដែរ​ក្រុម​ជនសង្ស័យ​ក៏​យក​កាំបិត​បុ័ងតោ កាប់​ទៅ​កា​បាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​បន្ថែម​ទៀត បណ្តាល​អោយ​បែក​ផ្នែក​ខាងឆ្វេង ។ ចំពោះមូលហេតុ គឺដោយសារតែ គំនុំ ។

សូម​បញ្ជាក់​ថា​ ករណី​នេះ​សមត្ថកិច្ច​យើង​ទើប​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧: ៣៥​នាទី ក្រោយមក​លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក បាន​ចាត់​លោក​វរសេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាល​យុត្តិធម៌ និង​លោក​វរសេនីយ៍ត្រី ហែម សីហ​បូ​រ៉ា នាយ​ផ្នែក​យុត្តិធម៌ សហការ​ជាមួយ​ក​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​អំពក និង លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​អូរ កំណត់​មុខសញ្ញា​ខាងលើ​ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ មក​ធ្វើការ​សាកសួរ​និង កសាង​សំណុំរឿង​តាម​នីតិវិធី ៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់