ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ដោយមិនដឹងមូលហេតុនៅកណ្តាលវាលស្រែ

0

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់នៅវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣     នៅកណ្តាលវាលស្រែចំណុចត្រពាំងខ្មោចឡាវ ខាងលិចភ្នំដីចំងាយប្រមាណ១.៥០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ បុរសដេកស្លាប់ឈ្មោះស្រាម ឈីវ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅចិញ្ចិមគោនៅគ្រោល ចំណុចភ្នំដី ខាងត្បូងភូមិអន្លង់ត្រាច  ។

នគបាលបានបញ្ជាក់ថា៖ផ្អែកតាមការការបំភ្លឺពីប្រពន្ធសពឈ្មោះឈួង តាក់ស៊ីប អាយុ៤៣ឆ្នាំ បាននិយាយថា ៖ ដោយកាលពីថ្ងៃទី០៨ខែមករា ឆ្នាំ០២២៣ នៅវេលាម៉ោង០៨យប់  ប្តីរបស់ខ្លួនបានចេញពីផ្ទះ មកដេកចាំគោនៅក្រោល លុះដល់ថ្ងៃទីវេលាម៉ោងកើតហេតុខាងលើ ទើបក្រុមគ្រួសាបាត់ជនរងគ្រោះ ចុចទូរស័ព្ទ ទៅចូលមិនលើក ពេលមករកក៏បានប្រទះឃើញដេកស្លាប់នៅចំណុចខាងលើតែម្តង ។

នគរបាលបានបញ្ជាក់ថា៖ ក្នុងករណីនេះ សមត្ថកិច្ចមូលដ្ឋាននិងជំនាញកំពុងធ្វើកោសល្យវិច្ច័យ និងស៊ើបអង្កេតស្រាវជ្រាវជុំវិញបុរសដេកស្លាប់នេះ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ