ក្រោយយកដុំថ្មគប់កញ្ចក់រថយន្ត ៥គ្រឿង! ជនសង្ស័យបានប្រាប់ពីមូលហេតុថា

0

តាកែវ​៖ សេចក្តី​បំភ្លឺ​ព័ត៌មាន​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណៈជន ដែល​និយម​តាមដាន​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​ការ​ផុស​នូវ​វី​ដេ​អូ និង​ខ្លឹមសារ​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឌឹ​ម ប៊ុ​ន​ធឿ​ន កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៣ មាន​ខ្លឹមសារ​ទាំងស្រុង​ថា​”​បងប្អូន​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៣ មាន​មាន​ក្មេង​គប់​កញ្ចក់​ឡាន​ត្រូវ​ជាង​១០​ឡាន​សូម​ប្រយ័ត្ន​ផង បងប្អូន ០៨.០១.២០២៣ 8h 30​នាទី​យប់ ស្រុក​ទ្រាំង តាកែវ “​។

សូម​បញ្ជាក់​ជូន​ថា នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង​២០.៣០​នាទី​នៅ​ចំណុច​លើ​ផ្លូវជាតិលេខ​២ ចន្លោះ​គីឡូម៉ែត្រ លេខ​៨៣.៨៤ ស្ថិត​ក្នុងភូមិ​គោក​ឃ្មោ​ង ឃុំ​រនាម ស្រុក​ទ្រាំង មាន​ករណី​ធ្វើ​ឱ្យ​ខូច​ដោយ​ចេតនា​មួយ​(​គប់​កញ្ចក់​រថយន្ត​) ចំនួន​០៥​គ្រឿង បាន​មក​ដាក់​ពាក្យបណ្តឹង​ចំនួន ០២​នាក់ រួម​មានៈ ទី​១.​ឈ្មោះ រិ​ន ករុណា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានមុខ​របរ បុ​ក្គ​លិ​ក​ក្រុមហ៊ុន​ខូចខាត​រថយន្ត​ម៉ាក​FORD ពណ៌​ស ឆ្នាំ​ផលិត​២០២២ ខូចខាត​បែក​កញ្ចក់​ធំ​មុខ កំ​ពិត​ទ្វា​ផ្នែក​ខាងឆ្វេង និង​ទី​២​ឈ្មោះ ឌឹ​ម ធឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ត្រាំខ្នា ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ មាន​មុខរបរ​កសិករ ខូចខាត​រថយន្ត​ម៉ាក​FORD ព​ណ៏​ទឹកប្រាក់​ផលិត​ឆ្នាំ​២០១៦ ខូចខាត​កំ​ពិត​ទ្វា​មុខ​ផ្នែក​ខាងឆ្វេង​។ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​ទីតាំង​កើតហេតុ និង​បាន​កំណត់​មុខសញ្ញា​រហូត​ឈាន់​ដល់​វេលា​ម៉ោង​២២.០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ មានឈ្មោះ ប៊ិ​ន ឡាយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​មុខរបរ​កសិករ​។ ក្រោយ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា​ពិតជា​បាន​យក​ដុំ​ថ្ម បាន​ធ្វើ​សកម្មភាព​គុប​រថយន្ត​នៅ​តាម​ផ្លូវ​ប្រាកដ​មែន ដោយ​ជនសង្ស័យ​តែង​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​(​ស្រវឹង​ខួប​)​។ បច្ចុប្បន្ន ជនសង្ស័យ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

May be an image of text