ព័ត៌មានបឋម៖ ក្រឡាប់រថយន្តដឹកកម្មករ បណ្តាលអោយមានអ្នករបួសធ្ងន់ស្រាល ៦នាក់

0

កំពង់ស្ពឺ​៖ នៅ​ផ្លូវជាតិ​លេខ​៥១ ស្រុក​ឧដុង្គ វេលា​ម៉ោង ០៦ និង ២០ នាទី មាន​រថយន្ត​ដឹក​កម្មករ​រោងចក្រ ម៉ាក​ហាន់​ដាយ ពណ៌​ស ដឹក​កម្មករ កម្មការិនី ៦៥ នាក់ ស្រី ៦០ បាន​ក្រ​ឡាប់​នៅ​លើ​ផ្លូវជាតិ​លេខ ៥១ នៅ​ចំណុច​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច បណ្តាល​អោយ​របួស​មនុស្ស ធ្ងន់ ស្រាល​ចំនួន ៦ នាក់។

មូលហេតុ សាក្សី​ថា​មក​ពី រថយន្ត​បើក​វ៉ា​ជែង​មិន​ប្រុង​ប្រយ័ត្ន ដោយ​ការ​បើ​ក​ល្បឿន​លឿន​។ សមត្ថកិច្ច​នគរបាល​ស្រុក និង​ជំនាញ​ចរាចរណ៍​ខេត្ដកំពង់ស្ពឺ កំពុង​អន្ដរាគមន៍​ជួយ​សម្រួល និង​បញ្ជូន​បងប្អូន​ទៅ​មន្ទីរពេទ្យ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ