អ្នកលេងល្បែងបក្សីកីឡា ៣នាក់ ត្រូវជាប់ជុចរបស់សមត្ថកិច្ច

0

បាត់ដំបង​៖ ថ្ងៃអាទិត្យ ១០​កើត ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤​នឹង​១០​នាទី អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ា​ន់​នី អធិការ​នគរបាល​ស្រុក​បាណ​ន់ បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​ប្រជល់​មាន់​)​នៅ​ក្នុង​មូលដ្ឋាន​នៅ​ចំណុច​ភូមិ​អន្លង់​តា​មុ​ី ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង និង​បាន​អប់រំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ល្បែង​សុ​ី​សង​ចំនួន ០៣​នាក់

១.​ឈ្មោះ រើ​ន ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​តា​មុ​ី ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង
២.​ឈ្មោះ មុត វី ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​តា​មុ​ី ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង
៣.​ឈ្មោះ សុច សុវណ្ណ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ស្វាយ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​។

វត្ថុ​តាង​ដកហូត​រួម​មាន​៖
– មាន់​ឈ្មោល​ចំនួន ០២​ក្បាល ។
– ស្បៃ​អ៊ុយ​ហ៊ុំ​ធ្វើ​សង្វៀន​សម្រាប់​ប្រជល់​មាន់​ចំនួន ០១​ផ្ទាំង ។
– ក្រណាត់​ក្រាល​សង្វៀន​ប្រជល់​មាន់ ០១​ផ្ទាំង ។
– ឆ្នាំង​ដាំទឹក​ស្អំ​មាន់​ចំនួន​០១ ។
– ធុង​ជ័រ​ដាក់​ទឹក​ចំនួន​០១ ។
– ម៉ូតូ​ចំនួន​០៥​គ្រឿង ។
– ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង ។

ពេល​នាំ​ខ្លួន​មក​ធ្វេ​ី​ការ​សាកសួរ​នៅ​អធិការដ្ឋាន​រួច​មក អ្នកលេង​ល្បែង​ស៉ី​សង​ខុសច្បាប់​ទាំង​០៣​នាក់​ខាង​លេ​ី ត្រូវ​បាន​ធ្វើការ​អប់រំ​និង​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​បន្ត​ទៀត​រួច​អនុញ្ញាត​ឱ្យ​គ្រួសារ​មក​ធានា​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ