ព្រះសីហនុ៖ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ជនសង្សយ័ម្នាក់ដែលលួចម៉ូតូប្រជាពលរដ្ឋពីក្រុងព្រះសីហនុត្រូវបាននគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តសហការជាមួយនគរបាលមូលដ្ឋានស្ទាក់ឃាត់ចាប់ខ្លួន នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៤ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ ឡេង សុខពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំភ្នំខៀវ សង្កាត់លេខ២ក្រុង-ខេត្តព្រះសីហនុ ហើយវត្ថុតាងមានម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ័ខ្មៅ ផ្លាកលេខ ភ្នំពេញ ១IW-៦២៣៧ ផលិតឆ្នាំ២០២១។ ជនសង្ស័យរូបនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
ប្រភព៖ ឡេង ប៊ុននី Leng Bunny