បន្ទាយមានជ័យ ៖ ថ្ងៃអាទិត្យ ១០ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ យុវជនម្នាក់បានដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេង ត្បិតតែសង្សាសុំបែក ។ សពយុវជនរងគ្រោះ ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង០២និង៤០នាទីទាបភ្លឺ ដោយធ្វើអត្តឃាតចង ក សម្លាប់ខ្លួនឯងនិងខ្សែអង្រឹងភ្ជាប់នឹងរនូតដែក្នុងបន្តប់ដេករបស់ខ្លួន ក្នុងភូមិកោះកែវ ឃុំឫស្សីក្រម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ យុវជនដែលចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងឈ្មោះ ថេ ហេង ភេទប្រុស អាយុ២៤ឆ្នាំ ភូមិកោះកែវ ឃុំឫស្សីក្រម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយបន្សល់ទុកសំបុត្រ០១ច្បាប់ ។ នៅក្នុងសំបុត្រនោះមានខ្លឹមសារថា ៖ យកញុម(ខ្ញុំ)ទៅដុតចោលនៅវត្តបានហើយមិនបាច់ធ្វើបុណ្យឲ្យញុម(ខ្ញុំ)ទេ ហើយយកឆ្អឹងញុម(ខ្ញុំ)ទៅចាក់ចោលនៅទឹកស្ទឹងទាំងអស់ មិនបាច់ទុកទេ កុំខ្លាចញុម(ខ្ញុំ)អី សុំទោសអ្នកទាំងអស់គ្នា ។
នគរបាលបានបញ្ជាក់ថា ៖ តាមការបំភ្លឺរបស់ឈ្មោះ ឈុន យន់ ត្រូវជាម្ដាយបង្កើតរបស់សពបានឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់បានប្រាប់គាត់ថាខូចចិត្តនិងសង្សារសុំបែកទើបកូនរបស់គាត់គិតខ្លីហើយចងកធ្វើអត្តឃាតខ្លួនឯង ។
នគរបាលបញ្ជាក់បន្ថែមថា ៖ ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសពដែលមានសមាសភាព ១/-លោក សួន បញ្ញា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្រីក្រោក,២/-លោក មួក ប៊ុនគឺ នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ,៣/-លោក វេជ្ជបណ្ឌិត ទេព សីហរ័ត្ន ,៤/-លោក ម៉ូវ សាមឿន មេភូមិកោះកែវ និងក្រុមគ្រួសារសពយើងបានលទ្ធផលដូចខាងក្រោម ៖ ១/-ផ្នែកក្បាល ផ្នែកដងខ្លួននិងផ្នែកអវយវៈពុំមានស្លាកស្នាអ្វីជាអំពើទារុណកម្មឬឃាតកម្មឡើយ។មានតែស្លាកស្នាមត្រង់ចំណុច ក ដែលជាស្នាមយកខ្សែអង្រឹងចង ក សម្លាប់ខ្លួនឯងតែប៉ុណ្ណោះ។ តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុយើងឃើញថាសពពិតជាស្លាប់ដោយសារចង ក ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។ ក្រោយពិនិត្យរួចបានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ