យោងតាម Fichajes បានឲ្យដឹងថាក្លឹប Napoli កំពុងសម្លឹងរកការនាំយកអតីតកីឡាកររបស់ខ្លួនដែលបច្ចុប្បន្នជាខ្សែបម្រើរបស់ Chelsea កីឡាករ Jorginho មកវិញនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ជាមួយក្រុមតោខៀវនៅចុងបញ្ចប់នៃរដូវកាលនេះ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ក៏បានលើកឡើងផងដែរថា Napoli អាចមានបញ្ហាមួយចំនួនដែលឆ្លើយតបនឹងការទាមទារប្រាក់ឈ្នួលរបស់គាត់ ហើយអាចដកខ្លួនចេញពីការផ្លាស់ប្តូរនៅពេលក្រោយ៕