មិនដឹងកើតអ្វី? បើករថយន្តបុកទ្វា​ផ្ទះគេទាំងព្រលឹមតែម្តង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​៥:០០នាទី​ទាប​ភ្លឺ​ ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​៣៧១​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ដោយរថយន្តមួយគ្រឿងបុកទ្វាផ្ទះប្រជាពលរដ្ឋ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរស​ម្នាក់​បេីក​រថយន្ដ​ម៉ាក​ហាយឡែន​ឌ័រ​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២AT-០២៥០ បានបេីក​រ៉េ​ចង្កូតទៅ​បុក​ទ្វា​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត។ ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ទាំង២ បានធ្វើការចរចា​គ្នា​ដោះស្រាយ​បញ្ចប់​រឿង​នៅ​កន្លែង​កេីត​ហេតុ​តែម្តង៕