បង្ក្រាប់មុខសញ្ញា លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​កាត់​យក​ខ្សែភ្លើង

0

ព្រះ​សីហ​នុ​៖ នៅ​វេលា​ម៉ោង​២៣:៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២២ លោក​វរសេនីយ៍ត្រី អ៊ុ​ក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​មុខសញ្ញា​គាស់​ផ្ទះ​យ៉ាង​សកម្ម នៅ​ចំណុច​បូ​រី ឆឹង សុខា ស្ថិត​ក្នុង​ក្រុម​ទី​១៧ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពេល​កំពុង​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​កាត់​យក​ខ្សែភ្លើង​។

ជនសង្ស័យ​ឈ្មោះ ប៊ូ សំរិត ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​អនុវត្ត​និ​តិ​វិធី​បន្ត​៕

ប្រភព៖ Huy Bunleng News