បើករថយន្តបុកថ្មចែកទ្រូងផ្លូវហើយ ក៏បណ្តាលអោយម្ចាស់រថយន្ត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៩៖៤០នាទី​យប់​ ថ្ងៃ​ទី​០១​ ខែ​មករា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ សង្កាត់​ឬស្សីកែវ​ ខណ្ឌ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត​ម៉ាក CVR មានពាក់ស្លាកលេខភ្នំពេញ​ ២E-១២៥១ បានបុកជាមួយនឹងថ្មពុះចែកទ្រូងផ្លូវ​ បណ្ដាលអោយអ្នកបេីកបររថយន្តបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយ​ពេល​កេីត​​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វេី​ការ​វាស់​វែង​ ហើយបានយក​រថយន្តទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់អោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី៕