ករណី​ឆ្លៀតឱកាស​ជួល​តុ​កៅអី​លើ​ឆ្នេរ​សាធារណៈ​តម្លៃ ២០​ដុល្លារ ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ត្រូវ​បាន​អាជ្ញាធរ​ចាត់វិធានការ

0

ព្រះ​សីហ​នុ​៖ រដ្ឋបាល​ក្រុងព្រះសីហនុ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ជ្រាប​ថា ការ​លេង​កម្សាន្ត​នៅ​លើ​ឆ្នេរ​ខ្សាច់ គឺ​មិន​តម្រូវ​ឱ្យ​មានការ​បង់ប្រាក់​នោះ​ទេ បងប្អូន​អាច​ក្រាលកន្ទេល ឬ​តង់​សម្រាប់​អង្គុយ​លេង ឬ​ពិសារ​ម្ហូបអាហារ​បាន​ដោយ​សេរី ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​វាតទី​យក​ឆ្នេរ​សាធារណៈ​ធ្វើ​ជាទី​តាំង​ផ្ទាល់ខ្លួន ដើម្បី​ប្រកប​អាជីវកម្ម​ជា​ដាច់ខាត​។

​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​មាន​ករណី​ដូច​ខាងលើ​នេះ សូម​ទាក់ទង​ក្រុមការងារ​៖ 096 723 6600។ សូម​បងប្អូន​ចូលរួម​ការពារ​តំបន់ឆ្នេរ​សាធារណៈ និង​ថែរក្សា​អនាម័យ​បរិស្ថាន ដើម្បី​សោភ័ណ​ភាព និង​បរិស្ថាន​ស្អាត​នៅ​ក្នុង​ទីក្រុង​៕

ប្រភព៖ រដ្ឋបាលក្រុងព្រះសីហនុ