នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចេញបកស្រាយចំពោះការចោទប្រកាន់ពីគណនីហ្វេសប៊ុកឈ្មោះ Tulip Mar ដែលចោទថា “រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​អត់​ធ្វេ​ី​ការ​បាញ់​ទឹក​ពន្លត់”

0

ភ្នំពេញ​៖ សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Tulip Mar ដែល​បាន​ឡាយ​ផ្ទាល់​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​អត់​ធ្វេ​ី​ការ​បាញ់​ទឹក​ពន្លត់ ដែល​ការ​ឡាយ​នេះ​ធ្វេ​ី​អោយ​មហាជន​មានការ​យល់​ច្រឡំ​មក​លេ​ី​សមត្ថកិច្ច​យេ​ី​ង ដែល​ករណី​អគ្គិភ័យ​ឆាបឆេះ​ខាង​លេ​ី​នេះ ដែល​ស្ថិត​ក្នុង​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស កែង​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេ​សា​បាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២​នេះ​។

ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ សូម​ធ្វើការ​បកស្រាយ​បំភ្លឺ និង​បដិសេធ​ចំពោះ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Tulip Mar ដែល​បាន​ឡាយ​ផ្ទាល់ និង​ធ្វេ​ី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ ជា​ពិសេស​មាន​បំណង​អាក្រក់​បំពុលបរិយាកាស​ដល់​សង្គម​ជាតិ​។

សូម​បញ្ជាក់​ជូន​សាធារណៈជន​មេត្តា​ជ្រាប ចំពោះ​ករណី​គ្រោះ​អគ្គិភ័យ​ខាង​លេ​ី​នេះ គឺ​កម្លាំង​សមត្ថកិច្ច​របស់​យេ​ី​ង​បាន​ទៅ​ដល់ទី​តាំង​កេ​ី​ត​ហេតុ​ភ្លាម និង​បាន​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ មិនមែន​ដូច​ពាក្យ​និយាយ​ក្នុង​ការ​ឡាយ​ផ្ទាល់​នោះ​ឡេ​ី​យ​។

សូម​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Tulip Mar ខាង​លេ​ី​នេះ ចូលខ្លួន​មក​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ កងកម្លាំង​សមត្ថកិច្ច​នគរបាល​យេ​ី​ង និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ផង​ដែរ​៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ