ចាប់បាន ២នាក់ស្តែងៗ ក្រោយឆក់មិនបានសម្រេច

0

​កោះកុង​ ៖​ នៅ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៨​និង​០០​នាទី​ នៅ​ចំណុច​ ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ ToTal​ ស្ថិត​ក្នុងភូមិ​០១​ សង្កាត់​ស្មាច់​មាន​ជ័យ​ មាន​ករណី​ឆក់​(​មិន​បាន​សម្រេច​)​បង្ក​ឡើង​ដោយ​ជនសង្ស័យ​០២​នាក់​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ញ៉ា​ញ់​សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​២១​ ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់​ មាន​ទីលំនៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​និង​ឈ្មោះ​ ជា​ សា​ម៉ី​ឌី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់​ មាន​ទីលំនៅ​ភូមិ​សាមគ្គី​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ចោម​ចៅ​ រាជធានី​ភ្នំពេញ​ ។​ ជនសង្ស័យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ក្រុង​ខេមរភូមិន្ទ​ដេញ​ និង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្លូវបំបែក​ទៅ​អូរ​ស្រី​ស្រណោះ​ ស្ថិត​ក្នុងភូមិ​បឹង​ឃុន​ឆាង​ សង្កាត់​ស្មាច់​មាន​ជ័យ​ វេលា​ម៉ោង​១៨:៣០​នាទី​ នា​ថ្ងៃខែ​ឆ្នាំ​ដដែល​។​

​វត្ថុ​តាង​ដកហូត​មាន​ ៖​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​suzuki​ nex​ ពណ៌​ស​ ស្លាក​លេខ​ ភ្នំពេញ​1IV-​ 6718​។​

​ករណី​នេះ​ កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​ បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ