បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់និងរងរបួសធ្ងន់ ស្រាល ជិត១០០នាក់ ក្នុងឧបទ្ទវហេតុគ្រោះអគ្គីភ័យឆាបឆេះកាស៊ីណូ ហ្គ្រេនដាយមិន កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បើគិតមកត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អគ្គីភ័យត្រូវបានរលត់ទាំងស្រុង ក្នុងនោះជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ ក្រុមការងាររុករករបស់កម្ពុជានិងថៃ បានរកឃើញសពចំនួន២៤នាក់ ជនបរទេសស្លាប់១៣នាក់ ស្រី០៧នាក់ (សាកសព១១នាក់ទៀត កំណត់អត្តសញ្ញាណពុំទាន់បាន ក្រុមការងារកំពុងធ្វើកោសល្យវិច័យ) រងរបួសធ្ងន់២៣នាក់ និងរបួសស្រាល៥០នាក់ (សាកសពបានតម្កល់ទុកនៅវត្តត្រាច ក្រុងប៉ោយប៉ែត) ។
របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា៖ នៅពេលនេះ កងកម្លាំងចម្រុះកម្ពុជា-ថៃ កំពុងបន្តប្រតិបត្តិការរុករកជនរងគ្រោះបន្តទៀត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ