ចាប់បានជនសង្ស័យ ២នាក់ ធ្លាប់ធ្វើសកម្មភាពឆក់កាបូបលុយ និងទូរសព្ទ័ដៃ

0

ព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលធ្លាប់បានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ និងទូរសព្ទ័ដៃចំនួន ២ករណីផ្សេងគ្នា) នៅចំណុចលើការ៉ូឡា ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២២ និងនៅចំណុចមុខសាលារៀនកម្មករ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ពេលធ្វើសកម្មភាពហើយបានរត់គេចខ្លួនបាត់អស់ ។

សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖ ១-ឈ្មោះ គឹម នៅស៊ីណុច ហៅ ណុច ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ និង ស្នាក់នៅ មិនពិតប្រាកដ ។ ២-ឈ្មោះ ឃួន ឧស្សាហ៍ ហៅ យក្ស ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ និង ស្នាក់នៅ មិនពិតប្រាកដ ។ ក្រោយពេលសាកសួរ ជនសង្ស័យទាំង០២នាក់បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ។ 

វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ។ 

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងបន្តស្រាវជ្រាវសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ