ចតទម្លាក់អីវ៉ាន់តាមផ្លូវ! ត្រូវរថយន្តមួយទៀតមកបុកពីក្រោយពេញទំហឹង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២៖៤៥នាទីរំលងអាធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ជាតិ​លេខ​6A សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ រថយន្ត ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហេង។

បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានបុរស​ម្នាក់​បេីក​រថយន្ដ​ម៉ាក​ Mazda មានពាក់ស្លាកលេខភ្នំពេញ​ ២AL-៤៤៤៥ បានបុកជាមួយនឹងរថយន្តសាំងយ៉ុង​ ពាក់ស្លាកលេខព្រះសីហនុ​ ២B-៦២៩៦ ពីក្រោយដែលកំពុងចតកណ្ដាលផ្លូវ ដេីម្បីរេីសទ្វាឈេីទម្លាក់ពីលើរថយន្ត បណ្ដាលរងការខូចខាត​យ៉ាងដំណំ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វេី​ការ​វាស់​វែង​ និងយក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​ ដើម្បីរង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕